ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ កំពុងជួបពិភាក្សាគ្នាលើបញ្ហាមួយចំនួន នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

យោងសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ជំនួបទ្វេភាគីរវាងប្រមុខការទូតទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

សូមជម្រាបជូនថា ក្រោយពីបញ្ចប់ជំនួបពិភាក្សារវាង រដ្ឋមន្រ្តីការបរទេស កម្ពុជា-ចិន នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីស្តីការក្រសួងការបរទេស៕

