ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មី។
សូមបញ្ជាក់ថា ពិធីតែងតាំងស្នងការនគរបាលថ្មី ខេត្តសៀមរាបនេះ នឹងធ្វើឡើងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕
សូមជម្រាបជូនថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនចរាចរណ៍ ហើយលោកត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង៕