ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឱ្យ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដេញថ្លៃយកការប្រកួតបាល់ទាត់ អន្តរជាតិ មកប្រកួតនៅពហុកីឡដ្ឋាន ជាតិមរតតេជោ នៅក្នុងឆ្នាំ២០២២ ខាងមុខ។
ថ្លែងក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា « ដើម្បីឈានទៅរក ស៊ីហ្គេម២០២៣ ខ្ញុំបានអនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដេញថ្លៃយកមកទាត់ សម្រាប់ឆ្នាំ២០២២! ដេញថ្លៃយកគម្រោងបាល់ទាត់បរទេស មកទាត់ នៅនេះក្នុងឆ្នាំ២០២២ អោយមកហ្វឹកហ្វាត់នៅនឹង»៕
