ព័ត៌មានជាតិ

៨ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូល បានជិត ២ពាន់លានដុល្លារ (Video)

ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិប្រមាណជា ១ ៩០៩,២៧លានដុល្លារ ស្មើនឹង៨៥% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ថយចុះ៨%។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែសីហា ឆ្នាំ២០២១ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ដ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងខែសីហា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធ) ប្រមាណជា ១៩២,៣០លានដុល្លារអាមេរិក ស្មើនឹង ៨,៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

លោកបានបញ្ជាក់ថា «សរុបរយៈពេល៨ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ បាន (តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធ) មានចំនួន៧ ៧៣២ប៊ីលានរៀល ប្រមាណជា ១ ៩០៩,២៧លានដុល្លារអាមេរិក ស្មើនឹង ៨៥,១២% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថា ថយចំនួន៦១២,២៦ប៊ីលានរៀល ប្រមាណជា ១៥១,៣០លានដុល្លារអាមេរិក ស្មើនឹង-៧,៣៤%» ៕

To Top