ព័ត៌មានជាតិ

កូវីដ១៩ ៖ ស្លាប់ថ្មី៩នាក់ ឆ្លង៦៥៧នាក់ និងជាសះស្បើយ ៥៧៨នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៥៧នាក់ទៀត ជាសះស្បើយ ៥៧៨នាក់ និងស្លាប់ ៩នាក់ ។

ក្នុងចំណោមអ្នកឆ្លងទាំង ៦៥៧នាក់ មានករណីឆ្លងសហគមន៍ ៥០៤នាក់ និងអ្នកដំណើរពីបរទេស ១៥៣នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងកូវីដ១៩សរុប ១០០.៧៩០នាក់ អ្នកជាសះស្បើយ ៩៤.៩០៤នាក់ និងអ្នកស្លាប់ ២.០៥៨នាក់ ៕

To Top