Covid-19

សម្ដេចតេជោ ៖ ពលរដ្ឋចាក់វ៉ាក់សាំងដូសទី១ ឬដូសទី២ ប្រភេទអ្វីក៏ដោយ ត្រូវចាក់ដូសទី៣ ដែរ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ ប្រភេទវ៉ាក់សាំងអ្វីក៏ដោយ ត្រូវចាក់ដូសទី៣ដែរ ដើម្បីបង្កើតកងការពារគ្រប់គ្រាន់សម្រាប់ខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ ក្រោយមានហ្វេសប៊ុកមួយ ឈ្មោះ Thada James ចូលបានចូលខំមិន ក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្ដេច នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ថា «សម្ដេច ចុះបើខ្ញុំចាក់វ៉ាក់សាំងជប៉ុន លើកទី២ រួចហើយ តើត្រូវចាក់លើកទី៣ទៀតទេ?»។

សម្ដេចតេជោបានខំមិនឆ្លើយតបវិញថា «វ៉ាក់សាំងអ្វីក៏ត្រូវចាក់ទៀតដែរ ប្រសិនជាចង់ឲ្យមានកងការពារគ្រប់គ្រាន់សម្រាប់ខ្លួនយើង។ ករណីខ្លួនខ្ញុំ ដូសទី១ និងទី២ ចាក់ Astra Zeneca ផលិតនៅឥណ្ឌា ចំណែកដូសទី៣ ចាក់ Astra Zeneca ផលិតនៅជប៉ុន»។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១១,៤៧០,៦៥៣នាក់ ៕

To Top