ភ្នំពេញ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានឯកជន ចំនួនសរុប ២២៧ទីតាំងនៅភ្នំពេញ នឹងត្រូវបើកឲ្យសិស្ស ចូលរៀនឡើងវិញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ បន្ទាប់ពីអាជ្ញាធរ ពិនិត្យឃើញថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
យោងតាមសេចក្តីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញ មានចំនួនសរុប ២២៧ទីតាំង ក្នុងនោះ គ្រឹះស្ថានសិក្សាសាធារណៈ មានចំនួន ៦៨ទីតាំង និងគ្រឹះស្ថានឯកជនមានចំនួន ១៥៩ទីតាំង ដែលមានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣នាក់ និងមានសិក្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩.៥៧៨នាក់៕


