ព័ត៌មានជាតិ

កុមារអាយុ៦-១២ឆ្នាំ អាចចាក់វ៉ាក់សាំងកូវីដ១៩ បានពីថ្ងៃ១៧កញ្ញា នៅទីតាំងជាង ៤០កន្លែង ជុំវិញរាជធានីភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំង៤២ទីតាំង សម្រាប់ផ្តល់វ៉ាក់សាំង ដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង៨ព្រឹក លដ់ម៉ោង៥រសៀល ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ផ្ទាំងពាណិជ្ជកម្ម

លិខិតបញ្ជាក់ថា ដើម្បីនាំកុមារ អាយុ៦ដល់ក្រោម១២ឆ្នាំ មកទទួលវ៉ាក់សាំង មាតាបិតា ឬអាណាព្យាបាល ត្រូវមានឯកសារ ភ្ជាប់មកជាមួយ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ៕

To Top
×