ព័ត៌មានជាតិ

បារាំង៖លោក បៃដិន មានទង្វើ ដូចលោក ត្រាំ ក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀង ការពារជាតិអូស្ត្រាលី 

បរទេស៖បារាំង តាមសេចក្តីរាយការណ៍ បានចោទប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ពីបទចាក់ខ្លួនពីក្រោយ និងពីបទប្រព្រឹត្តទង្វើដូចអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយទីក្រុងប៉ារីស ត្រូវបានគេច្រានចេញពីកិច្ចព្រមព្រៀងមួយ ក្នុងចំណោមកិច្ចព្រមព្រៀងដ៏ចំណេញបំផុតរបស់ពិភពលោក ដែលទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាជាមួយអូស្ត្រាលី សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បាននិយាយនៅមុននោះថា ពួកគេនឹងបង្កើតភាពជាដៃគូសន្តិសុខមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនឹងជួយប្រទេសអូស្ត្រាលី ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែអាមេរិក និងលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹករចនាដោយបារាំង មានទំហំទឹកប្រាក់៤០ពាន់លានដុល្លារ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការសម្រេចចិត្តដ៏ឃោរឃៅ ឯកតោភាគីនិងមិនអាចទាយទុកមុនបាននេះ រំឭកខ្ញុំជាច្រើន អំពីអ្វីដែលលោក ត្រាំ ប្រើប្រាស់ដើម្បីធ្វើ ហើយវាជាការប្រេះស្រាំក្នុងទំនុកចិត្ត និងខ្ញុំខឹងជាខ្លាំង”។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៦ បានជ្រើសរើសក្រុមហ៊ុនផលិតនាវាបារាំង Naval Group ឲ្យផលិតកងនាវាថ្មី មានទំហំទឹកប្រាក់៤០លានដុល្លារ ដើម្បីយកប្រើជំនួសនាវាមុជទឹក Collinsដែលមានអាយុកាលជាង២ទសវត្ស៕ប្រែសម្រួល៖ប៉ាង កុង


To Top