កំពង់ចាម ៖ ឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១នេះបាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាពេលនោះ មានដូចជា អាល់កុល ១០០ កាន, ម៉ាស ២៥០.០០០ម៉ាស,និងថវិកា ១០០.០០០.០០០រៀល។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា តាមរយៈ ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ចាម នាពេលនេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
