ព័ត៌មានជាតិ

ព្រលាន យន្តហោះ «តារា សាគរ» គ្រោងបើកដំណើរការសាកល្បង នៅចុងឆ្នាំនេះ (Video)

ភ្នំពេញ៖ អាកាសយានដ្ឋាន អន្តរជាតិ «តារា សាគរ» ដែលស្ថិតក្នុងខេត្តកោះកុង បានត្រៀមនឹងបញ្ចប់ ការងារសាងសង់ក្នុងខែតុលា និងប្រុងបើកដំណើរ ការសាកល្បង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

សូមបញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិ តារា សាគរ ត្រូវបាន អភិវឌ្ឍ ដោយ ក្រុមហ៊ុន ចិន Tianjin Union Development Group (UDG) ក្រោម ទុន ជាង ២០០ លាន ដុល្លារ អាមេរិក ។ គម្រោង នេះ គ្របដណ្តប់ លើ ផ្ទៃដី ទំហំ ៤,៥ ហិកតា ក្នុងចំណោម ផ្ទៃដី ទំហំ ៤៥.០០០ ហិកតា នៅក្នុង តំបន់ ឧទ្យាន ជាតិ បុ ទុម សាគរ ។ ផ្លូវរ ត់របស់ ព្រលានយន្តហោះ មាន ប្រវែង ៣.២០០ ម៉ែត្រ និង ទទឹង ប្រវែង ៤៥ ម៉ែត្រ ដែលមាន សមត្ថភាព អាច ទទួល ការ ចុះចត យន្តហោះ ធុន Boeing 777 និង Airbus 340 ដែលជា ប្រភេទ យន្ដហោះ ខ្នាត ធំ ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ដែលជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍តំបន់ វិស្សមកាលទេសចរណ៍ តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិន ។

ការឱ្យដឹងបែបនេះធ្វើឡើង នៅក្នុងឱកាស លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន សាងសង់អាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ចូលជួបសំដែងការគួរសម នោព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងជំនួបនេះ ភាគីខាងក្រុមហ៊ុន បានឱ្យដឹងអំពី៖
១-ការត្រៀមនឹងបញ្ចប់ ការងារសាងសង់ក្នុងខែតុលា ខាងមុខនេះ
២-ការងារ ដែលនៅសេសសល់ និងបញ្ហាប្រឈម
៣-ការត្រៀមបើកដំណើរការសាកល្បង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ

ជាការឆ្លើយតប លោក ម៉ៅ ហាវណ្ណាល់ បានឯកភាពក្នុងការត្រៀមបញ្ចប់ ការសាងសង់ និងការដាក់ឱ្យដំណើរការ សាកល្បងស្របតាម លក្ខណៈបច្ចេកទេស ចំពោះការសម្ភោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនឹងត្រូវធ្វើនៅពេលក្រោយ តាមពេលវេលាសមស្របណាមួយ៕

ព្រលាន យន្តហោះ «តារា សាគរ» គ្រោងបើកដំណើរការសាកល្បង នៅចុងឆ្នាំនេះ

ភ្នំពេញ៖ អាកាសយានដ្ឋាន អន្តរជាតិ «តារា សាគរ» ដែលស្ថិតក្នុងខេត្តកោះកុង បានត្រៀមនឹងបញ្ចប់ ការងារសាងសង់ក្នុងខែតុលា និងគ្រោងបើកដំណើរ ការសាកល្បង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

To Top