ព័ត៌មានជាតិ

ប្រាក់ខែកម្មករ សម្រាប់ឆ្នាំ២០២២ នឹងដឹងលទ្ធផល នៅថ្ងៃ២៨ កញ្ញាហើយ

ភ្នំពេញ ៖ សហភាពការងារកម្ពុជា ហៅកាត់ថា CLC បានបង្ហាញថា កិច្ចប្រជុំនៅថ្ងៃចុងក្រោយដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី២៨ កញ្ញា ខាងមុខ ពោរនឹងត្រូវធ្វើឲ្យបានមុនថ្ងៃភ្ជុំធំ។

CLC បន្តថា ការកំណត់យកថ្ងៃ២៨ កញ្ញា ជាថ្ងៃចុងក្រោយ កំណត់ប្រាក់ខែឲ្យកម្មករនោះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានបន្តចរចា ជាលក្ខណៈត្រីភាគី ជាលើកទី៣ នៅទីស្តីការក្រសួងការងារ នៅព្រឹកថ្ងៃ២១ កញ្ញា ។

ប្រភពឲ្យដឹងទៀតថា ក្រោយការចរចាអស់រយៈពេលមួយព្រឹករួចមក ភាគីទាំង៣ បានសម្រេចយក តួលេខដូចខាងក្រោម៖ ភាគីសហជីពស្នើតួលេខ២០៤ដុល្លារ , ភាគីនិយោជកស្នើរក្សាតួលេខ១៨៨ដុល្លារ និងភាគីរាជរដ្ឋាភិបាល ស្នើរក្សា១៩២ដដែល ។

ផ្ទាំងពាណិជ្ជកម្ម

CLC គូសបញ្ជាក់ថា “ដូចមានក្នុងគោលការណ៍ស្រាប់ បើគ្មានការឯកភាពទាំងស្រុងទេ អង្គប្រជុំត្រូវធ្វើការបោះឆ្នោត ដើម្បីសម្រចនៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១” ។

សូមបញ្ជាក់ថា ប្រាក់ខែកម្មករកាលពីឆ្នាំ២០២១ចំនួន១៩២ដុល្លារ ខណៈឆ្នាំ២០២០មាន១៩០ដុល្លារ ៕

To Top