ព័ត៌មានជាតិ

អាជ្ញាធរ រាជធានីភ្នំពេញ បន្តវិធានការដ្ឋបាល ១៤ថ្ងៃទៀត

ភ្នំពេញ :រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការ រដ្ឋបាលរាជធានីភ្នំពេញ បន្តទៀត ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។

To Top