ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានចុះបិទ«វត្តនាគវ័ន»ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកជាបន្ទាន់ ក្នុងថ្ងៃកាន់បិណ្ឌទី១ បន្ទាប់ពីបានរកឃើញ អ្នកឆ្លងកូវីដ១៩ចំនួន០៣នាក់។
អាជ្ញាធរ បានបញ្ជាក់ថាបន្ថែមទៀតថា អ្នកឆ្លងមេរោគកូវីដ-១៩ ទាំង០៣នាក់នោះ រួមមានជាលោកតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន០២នាក់ ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចហ៊ុនសែន បានចុះយកសំណាកភ្លាមៗ និងបានបិទវត្តនាគវ័ន ជាបណ្ដោះអាសន្នសិន ៕