ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កូនសត្វខ្លាឃ្មុំមួយក្បាល ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ ជូនមន្ត្រីឧទ្យានុរក្ស នៅការិយាលយ័ឧទ្យានជាតិ ជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស ។
យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំ ដែលជាប្រភេទសត្វកម្រនេះ មកប្រគល់ជូមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។
ក្រសួងបានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស បានយកកូនសត្វខ្លាឃ្មុំនេះ ទៅថែរក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែង ចូលទៅក្នុងព្រៃធម្មជាតិវិញ ៕