ព័ត៌មានជាតិ

ស្ថានភាព ជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ បន្តកើនឡើង

ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង នៅតែបន្តហក់ឡើង ជាបន្តបន្ទាប់ ក្នុងស្រុក/ក្រុងមួយចំនួន បណ្តាលឲ្យប៉ះពាល់ ដល់ជីវភាពរនៅប្រចាំថ្ងៃ ផ្ទះសម្បែង និងផលដំណាំមួយចំនួនផងដែរ ។

ក្នុងឱកាសចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងចែកអំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងសិរីសោភ័ណ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ជាមួយ ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. និង ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនោះដែរនៅថ្ងៃនេះ កម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏បានចេញទៅកាន់តំបន់មួយចំនួន បំពេញប្រតិបត្តិការ ជួយជញ្ជូនសម្ភារ មនុស្សចាស់ និងកុមារ មួយចំនួនមកកាន់ទីទួលសុវត្ថិភាពផងដែរ ដោយមានការជួយរៀបចំជំរកស្នាក់នៅ បណ្តោះអាសន្ន ស្បៀងសង្រ្គោះបន្ទាន់ ពីសំណាក់គណះកម្មការគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិ។

សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏កំពុងត្រៀមអន្តរាមន៏រួចជាស្រេច ២៤ម៉ោងលើ២៤ម៉ោង ត្រៀមជួយសង្រ្គោះ ក្នុងពេលចាំបាច់ តាមបទបញ្ជា និងសំណូមពរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ៕

To Top