ព័ត៌មានជាតិ

ក្រសួងអប់រំ កំណត់គោលការណ៍ មួយចំនួនសម្រាប់បើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១ (Video)

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលការណ៍ចំនួន១១ ចំណុចដើម្បីបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋបាល រាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស សាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប បានចាប់ផ្តើមដំណើរការ បង្រៀន និង រៀនតាមបណ្ដុំ បន្ទាប់ពីការផ្អាកដំណើរ ការចាប់តាំងពីការផ្ទុះឡើង នៃព្រឹត្តិការណ៍ឆ្លង សហគមន៍ ២០កុម្ភៈ ។

ក្រសួងបន្ដថា គំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើឲ្យមានប្រក្រតីភាព វិស័យអប់រំឡើងវិញ បាននិងកំពុងដំណើរការ ប្រកបដោយជោគជ័យ និងប្រុងប្រយ័ត្ន ។ គ្រឹះស្ថានអប់រំចំណេះ ទូទៅ សាធារណៈ និងឯកជនបាន និងកំពុងដំណើរការ តាមគ្រប់រូបភាព ដូចជា ការបើកសាលារៀនឡើងវិញ នៅកម្រិតអប់រំចំណេះទូទៅ, ការបង្រៀននិងរៀនជាបណ្ដុំ, ការបង្រៀននិង រៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការបន្តរៀនតាមអនឡាញ នៅតាមរាជធានី-ខេត្ត ៕

To Top