ព័ត៌មានជាតិ

លទ្ធផល នៃការចរចាប្រាក់ខែកម្មករ នឹងដឹងនៅថ្ងៃនេះ

ភ្នំពេញ ៖ កិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ បាននិងកំពុងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កញ្ញា នេះ។

ការយកថ្ងៃ២៨ កញ្ញា ជាថ្ងៃចុងក្រោយ កំណត់ប្រាក់ខែឲ្យកម្មករនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានបន្តចរចា ជាលក្ខណៈត្រីភាគី ជាលើកទី៣ នៅទីស្តីការក្រសួងការងារ កាលពីព្រឹកថ្ងៃ២១ កញ្ញា ។


ក្រោយការចរចាអស់រយៈពេលមួយព្រឹករួចមក ភាគីទាំង៣ បានសម្រេចយក តួលេខដូចខាងក្រោម៖ ភាគីសហជីពស្នើតួលេខ២០៤ដុល្លារ , ភាគីនិយោជកស្នើរក្សាតួលេខ១៨៨ ដុល្លារ និងភាគីរាជរដ្ឋាភិបាល ស្នើរក្សា១៩២ដដែល ។


សូមបញ្ជាក់ថា ប្រាក់ខែកម្មករកាលពីឆ្នាំ២០២១ ចំនួន១៩២ដុល្លារ ខណៈឆ្នាំ២០២០ មាន ១៩០ដុល្លារ ៕

To Top