ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨៦៦នាក់ទៀត ជាសះស្បើយចំនួន ៥០៥នាក់ និងស្លាប់ចំនួន ២៦នាក់។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៧៨៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ៨៣នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១០ ៧៩២នាក់ អ្នកជាសះស្បើយចំនួន១០១ ៦៩០នាក់ និងអ្នកស្លាប់ចំនួន២ ២៨៧នាក់៕

