នយោបាយ

លោក សុខ ទូច៖ សភាអាមេរិកអនុម័តច្បាប់ដាក់ ទណ្ឌកម្មកម្ពុជា គ្រាន់តែជាជ្រុងតូចមួយនៃ នយោបាយរបស់អតីត CNRP (Video)

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងថា “អនុម័តច្បាប់លទ្ធិ ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ដែលឆ្លងកាត់ សភាសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មមកលើ ប្រទេសកម្ពុជានោះ វាគ្រាន់តែជាជ្រុងតូចមួយនៃ នយោបាយរបស់អតីតគណបក្សប្រឆាំង (CNRP) ដែលបញ្ចុះបញ្ចូលនៅក្រៅប្រទេស សម្រាប់អ្នកដែល ប្រកាន់និយមតែប៉ុណ្ណោះ ប៉ុន្តែច្បាប់នេះនឹងមិនទទួល ជោគជ័យនោះទេ”។

នេះជាការលើកឡើង របស់លោកក្នុងហ្វេសប៊ុក នាថ្ងៃ២៩ កញ្ញា ក្រោយពីសមាជិកសភាជាន់ទាប របស់អាមេរិក ៥-៦រូប បានរួមគ្នាអនុម័តច្បាប់ដាក់ទណ្ឌកម្ម លើកម្ពុជាកាលពីថ្ងៃ២៨ កញ្ញា។

មុនឈានដល់ការអនុម័តនេះ គេឃើញលោក សម រង្ស៊ី និងមន្រ្តីជំនិតរបស់លោកជាច្រើនរូប បានធ្វើដំណើរទៅអាមេរិក។

ការអះអាងដែលមិន ទទួលជោគជ័យនោះ គឺលោក សុខ ទូច មានអំណះអំណាងថា៖ ១- សហរដ្ឋអាមេរិកដឹកនាំ ដោយប្រព័ន្ធប្រធានាធិបតីនិយម ហើយលោក ចូ បៃឌិន កំពុងតែដើរខកនៅអាហ្វហ្កាសនីស្ថាន ដូច្នេះលោកមិនអាច ដើរខកនៅអាស៊ានទៀតនោះទេ ប្រសិនបើលោក ដើរខកទាំងពីរករណីនេះ វាគឺជាភាពបរាជ័យរបស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន។

២-ព្រឹទ្ធសភា (សភាជាន់ខ្ពស់) ដើរតួនាទីធំជាងរដ្ឋសភា (សភាជាន់ទាប) ដូច្នេះសភាអនុម័ត គ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ តែព្រឹទ្ធសភាដើរតួនាទីសំខាន់។ រដ្ឋសភាមានសិទ្ធិស្នើសុំទៅទៅព្រឹទ្ធសភា ដោយព្រឹទ្ធសភាគឺជាអ្នកសម្រេចចិត្ត ហេតុនេះវាត្រឹមតែ ជាសំណើរប៉ុណ្ណោះ ហើយការស្នើមិនសុទ្ធតែ ទទួលបានជោគជ័យនោះទេ។

៣- កម្ពុជានឹងក្លាយទៅជា ប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះកម្ពុជាជាអ្នក សម្របសម្រួលធំណាស់។

៤- ពេលណាមិនឲ្យលុយចេញ ដោយហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬហ៊ុមព័ទ្ធអ្នកមានលុយកាក់យកទៅ ប្រើប្រាស់ និងដាក់តម្កល់នៅបរទេសជាការ ងាយស្រួលសម្រាប់កម្ពុជា ព្រោះកម្ពុជាកំពុងតែត្រូវការទុនវិនិយោគ ហើយអាចវិនិយោគ ដើម្បីបង្កើតការងារក្នុងស្រុក ព្រោះគេមិនអាចយកលុយ ទៅតម្កល់នៅបរទេសបាន។

៥- ភូមិសាស្ត្រនយោបាយ ដែលមហាអំណាចកំពុងរត់ប្រណាំងគ្នា ដោយប្រធានាធិបតីអាមេរិក មិនអាចមើលរំលងកម្ពុជានោះទេ ហើយកម្ពុជាក៏ជាសម្ព័ន្ធមិត្តចិន នៅក្នុងអាស៊ាន។

៦- សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំមានវ័យចំណាស់ ជាងគេនៅក្នុងអាស៊ាន ដែលប្រកបដោយបទពិសោធន៍ច្រើន សម្រាប់ជាកូនសោរ នយោបាយនៅក្នុងអាស៊ាន។

លោកបញ្ជាក់សង្កត់ធ្ងន់ថា “យើងដឹងហើយថា នយោបាយរបស់ សហរដ្ឋអាមេរិកគឺសម្លឹងមកអាស៊ី ពិសេសអាស៊ាន ទាំងនយោបាយ ទាំងទីផ្សារ ហើយអាស៊ានត្រូវធ្វើការ សម្រេចចិត្តទៅលើកិច្ចការណាមួយ ត្រូវផ្អែកលើការសម្រេចដោយ ឈរលើគោលការណ៍កុងសង់ស៊ីស (សម្រេចជាឯកច្ឆន្ទ) ដូច្នេះ បើសិនសហរដ្ឋអាម៉េរិក ទាត់កម្ពុជាចោល រាល់ការសម្រេចរបស់ អាស៊ានត្រូវទុកជាមោឃៈ” ៕

To Top