ភ្នំពេញ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុន មួយក្នុងចំណោមពហុក្រុមហ៊ុន ដែលធំជាងគេ និងរីកចម្រើនបំផុត នៅក្នុងប្រទេសកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរអាមេរិក ជូនដល់រដ្ឋាភិបាលឡាវ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវ របស់អាជ្ញាធរកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។
អ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា មានប្រសាសន៍ថាការបរិច្ចាគនេះ គឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្ម ជូនដល់ប្រទេសឡាវ ។ ដោយសារកម្ពុជាតែងតែជាមិត្តដ៏ល្អ របស់ប្រទេស ជិតខាង ដូច្នេះយើងទាំងអស់គ្នាគួរតែរួបរួម និងជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដដ៏កាចសាហាវនេះ ។
ក្នុងនាមជាអ្នកជំនួញម្នាក់ ដែលបានចាក់គ្រឹះជាយូរមកហើយ នៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបំណង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចនិង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនង មិត្តភាពទ្វេភាគី។ ដូច្នេះលោកក៏បានវិនិយោគ នៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យា របស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ រវាងប្រទេសជិតខាងទាំងពីរ ។
ដោយផ្អែកលើការយល់ដឹង ដ៏ស៊ីជម្រៅរបស់គាត់អំពីសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញ នៅពីក្រោយភាពជោគជ័យរបស់សម្ព័ន្ធក្រុមហ៊ុន កម្ពុជាជាច្រើន ដូចជាៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុមហ៊ុនព្រីនស៍ ហ័នយូ ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ។
សហគ្រិនកម្ពុជា រូបនេះ ត្រូវបានទទួលស្គាល់ថា ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិ ឆ្នាំ២០២១ ហើយក៏ជាសហគ្រិនកម្ពុជា តែមួយគត់ ដែលបានឈ្នះពានរង្វាន់អ្នកដឹក នាំអាជីវកម្មពហុឧស្សាហកម្ម ។
លើសពីនេះ លោក គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំអាស៊ី ទាំងបីរូបដែលត្រូវបានគេទទួលស្គាល់ ចំពោះភាពជាសហគ្រិនដ៏រឹងមាំ នៅក្នុងវិស័យផ្សេងៗគ្នា ក្នុងអំឡុងឆ្នាំដ៏សែនលំបាកមួយ ក្នុងការដឹកនាំក្រុមហ៊ុន ។
នៅក្នុងយុគសម័យមួយ ដែលពហុក្រុមហ៊ុននានា កំពុងបំពេញនូវ ទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមការងារ នៃថ្នាក់ដឹកនាំ របស់លោក នៅក្នុង សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការ ដោយមិនគិតពីភាព នឿយហត់ ដើម្បីជាកម្លាំងជម្រុញ ឱ្យប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយ នៃការគាំទ្រប្រទេស ដើម្បីយកឈ្នះ ជម្ងឺរាតត្បាតដ៏កាចសាហាវនេះ ៕