ភ្នំពេញ៖លោក កៅ ថាច ប្រធានក្រុមការងារ ចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំក្រុមការងារ ចលនាយុវជន របស់ការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល តាមរយៈកម្មវិធីប្រជុំ ZOOM ដើម្បីធ្វើការពិភាក្សាលើ៖
១. ពិនិត្យរបាយការណ៍បូកសរុបលទ្ធ ផលការងារដែលសម្រេចបាន របស់ក្រុមការងារចលនាយុវជនគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងលើកទិសដៅផែនការអនុវត្តបន្ត
២.ពិនិត្យ ពិភាក្សា លើផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ អាណត្ដិ ទី៥។
ក្នុងឱកាសនោះក៏មានរួមប្រជុំផងដែរមាន លោក ជា អនុប្រធាន ប្រធានទទួលបន្ទុកតាមឃុំទាំង ១៨ លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណបក្សស្រុក រួមជាមួយសហការី ប្រមាន ៦០ រូប៕