ព័ត៌មានជាតិ

តុលាការកំពូល​ ជម្រះបណ្តឹងសារទុក្ខ ពិរុទ្ធជនម្នាក់ ពាក់ព័ន្ធបទល្មើស ផលិត និងជួញដូរគ្រឿងញៀន នៅភ្នំពេញ!!

ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសម្នាក់ ដែលត្រូវបានតុលាការដំបូង រាជធានីភំ្នពេញ កាត់ទោសជាប់ពន្ធធានាគារកំណត់ ២០ ឆ្នាំ និងពិន័យជាប្រាក់ ចជាប់ពាក់ព័ន្ធករណី ផលិតនិងជួញដូរដោយខុយច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅក្នងរាជធានីភ្នំពេញ ក្នុងកំឡុងឆ្នាំ២០០៧។

សវនាការនេះ ដឹកនាំដោយកលោកចៅក្រម និល ណុន ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញា ច័ន្ទ តារារស្មី គឺ ជាតំណាងមហាអយ្យការ អមតុលាការកំពូល។

លោកគង់ តារាឆាត ជាចៅក្រមរបាយការណ៍ បានថ្លែងអោយដឹងក្នុង អង្គសវនាការថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ ម៉ៅ សុគន្ធ អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ។

ជនជាប់ចោទឈ្មោះ ម៉ៅ សុគន្ធ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០០៨ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០លានរៀល ពីបទ: «ផលិត និងជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន»។ តែជនជាប់ចោទកើតទុក្ច មិនសុខចិត្ដ និង បានបន្តប្តឹងមកកាន់ តុលាការឧទ្ទរណ៍ ។តុលាការឧទ្ទរណ៍ បានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់បានបន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៥ខែ តុលា ឆ្នាំ ២០០៧។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ ម៉ៅ សុគន្ធ បាននិយាយថា មូលហេតុដែលខ្លួន បានប្តឹងសារទុក្ខ មកកាន់តុលាការកំពូល ពីព្រោះ គាត់ចង់អោយតុលាការកំពូល មេត្តារកយុត្តិធម៌ និងលើកលែងការចោទប្រកាន់ ដោយសារគាត់មិនបានប្រព្រឹត្ត អ្វីដូចការចោទ ប្រកាន់នោះទេ។

ម៉ៅ សុគន្ធ សំណូមពរអោយក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះតុលាការកំពូល មេត្តាជួយ សម្រេចដោះលែង គាត់អោយមានសេរីភាពឡើងវិញ ។

សំណុំរឿងនេះ តុលាការកំពូល នឹងប្រកាសដីកា នៅព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕ ដោយ រស្មីអាកាស


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top