ភ្នំពេញ ៖ ហែកឆុង! ហែកឈ្នះ ! ឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ពីមីជាតិ ! ក្រុមហ៊ុនមីជាតិ បានរៀបចំកម្មវិធីពិសេស ចែកជូនអតិថិជន នូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ នៅក្នុងកញ្ចប់មីជាតិ ដែលមានក្នុងកេសប្រូម៉ូសិន “ហែកឆុង ហែកឈ្នះ” ។

កម្មវិធីនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងរូបភាពមួយ ដើម្បីថ្លែងអំណរគុណ ទៅដល់អតិថិជន មីជាតិ ដែលតែងតែគាំទ្រ ផលិតផលមីជាតិកន្លងមក និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនទៅដល់អតិថិជន ប្រើប្រាស់មីជាតិ ។

ដើម្បីមានឱកាសទទួលបានរង្វាន់ អតិថិជន របស់មីជាតិ គ្រាន់តែជាវមីជាតិ រសជាតិណាមួយក៏បាន ហើយហែកកញ្ចប់មីជាតិ ដែលមានក្នុងកេសប្រូម៉ូសិន លោកអ្នកនឹងមានឱកាសទទួលបានរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ពីមីជាតិ ។ រង្វាន់ទាំងនោះមានដូចជា ម៉ូតូ Scoopy ទូរស័ព្ទ Iphone និង លុយសុទ្ធជាច្រើនលានរៀល ។

រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទាំងនោះ ត្រូវបានវេចខ្ចប់ដាក់ក្នុង កញ្ចប់ផ្លាស្ទិកបិទជិត ប្រកបដោយអនាម័យ និងការយកចិត្តទុកដាក់បំផុត មុននឹងដាក់ចូល ក្នុងកញ្ចប់មីជាតិ នៃ កេសប្រូម៉ូសិន ហើយធ្វើការចែកចាយទូទាំងប្រទេស ។ ក្រុមហ៊ុនមីជាតិ បន្តចែកជូនរង្វាន់ ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះ តទៅរហូតអស់ពីស្តុក ។ កុំនៅរង់ចាំយូរ ជាវមីជាតិ ឥឡូវនេះ ដើម្បីមានឱកាសឈ្នះរង្វាន់។

ប្រញាប់ឡើង! រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុង រង់ចាំលោកអ្នក! ហែកឆុង! ហែកឈ្នះ!

មីជាតិជាផលិតផលមីកញ្ចប់របស់ខ្មែរ ដែលផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុតដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើប ចុងក្រោយពីប្រទេសជប៉ុន។ មីជាតិ ប្រកាន់ខ្ជាប់នូវតម្លៃ ជាផលិតផលជាតិ និងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាព នៃការប្រើប្រាស់ ការវេចខ្ចប់ គុណភាព និងរសជាតិ នៃផលិតផល៕

