ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំ ពេញ ទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹង មកដាក់នៅតាមដងផ្លូៈសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ ខណៈដែលបុគ្គលិក កម្មករ កម្មការិនី ក្រុមហ៊ុនប្រមូលសំរាមមួយចំនួន ត្រូវបានឈប់សម្រាក៣ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ តុលាខាងមុខនេះ ។

