ព័ត៌មានជាតិ

កម្ពុជា​ ទន្ទឹងរង់ចាំធ្វេីការ យ៉ាងជិតស្និទ្ធជាមួយ​ នាយករដ្ឋមន្ដ្រីជប៉ុនថ្មី​ ដើម្បីស្ថេរភាព​ ក្នុងតំបន់ និងពិភពលោក

ភ្នំេពញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ​ លោក​ លោក គីស៊ីដា ហ្វឹមីអូ​ នាយករដ្ឋមន្ត្រីប៉ុនថ្មី​ ដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាព​ ក្នុងតំបន់ និងពិភពលោក​ ផងដែរ។

លោក គីស៊ីដា ហ្វឹមីអូ​ ត្រូវបានសភាជប៉ុន​ បោះឆ្នោតគាំទ្រជាផ្លូវការ នាថ្ងៃទី៤ តុលា​ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានសម្រេចចិត្តលាលែងចេញពីតំណែងនេះ កាលពីខែកញ្ញា​ កន្លងទៅ។ 

យោងតាមសារលិខិត​ផ្ញេីជូន​ លោក គីស៊ីដា ហ្វឹមីអូ​ នាថ្ងៃទី៤​ តុលា​ សម្តេចតេជោ ហ៊ុន សែ​ន​ បានអបអរសាទរចំពោះ​ លោក​ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រ ពីសំណាក់សមាជិកបក្ស ក៏ដូចជា ប្រជាជនជប៉ុន ចំពោះលោក។ 

សម្តេចតេជោ​ បានបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពដ៏ ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន ដើម្បីជាផលប្រយោជន៍នៃប្រទេស និង ប្រជាជនរបស់យើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភព លោកផងដែរ»។

សម្ដេចតេជោ​ បានបន្ដថា​ ជាមួយនឹងបទពិសោធដ៏សម្បូរបែប ទាំងក្នុងស្ថាប័ននិតិបញ្ញតិ និងនីតិប្រតិបតិ្តសម្តេច​ ​ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ល្លៀសវៃ និងប្រកបដោយសមត្ថភាពរបស់ លោក គីស៊ីដា ហ្វឹមីអូ ប្រទេសជប៉ុននឹងបន្តរីកចម្រើនយ៉ាងលឿនទៅមុខ ហើយនឹងអាចយកឈ្នះវិបត្តិកូវីដ-១៩ និងលេចត្រដែត ឡើងកាន់តែខ្លាំងក្លាជាងមុនថែមទៀត៕

To Top