ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ត្រី នគរបាលម្នាក់ ពាក់ព័ន្ធការបាញ់បោះសេរី និង អំពើប៉ុនប៉ង មនុស្សឃាត!!

ភ្នំពេញ ៖ មន្រ្តីនគរបាល ព្រហ្មទណ្ឌម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាល ខេត្តស្វាយរៀង ធ្វើការចាប់ខ្លួន នាយប់ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅនេះ បន្ទាប់ពីគាត់ បានដកកាំភ្លើងខ្លី ពីចង្កេះ និង បានបាញ់ចំនួន ២ គ្រាប់ ទៅលើមេឃ ដើម្បីគម្រាមកំហែង បុរសម្នាក់ ដែលជាភាគីជម្លោះ ប្រព្រឹត្តិ នៅក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងទៀតថា ជនសង្ស័យ មានឈ្មោះ ស្រី ទិត្យកក្កដា ភេទ ប្រុស អាយុ ៣២ឆ្នាំ មានមុខរបរនាយរងនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក មានទីលំនៅ នៅផ្ទះលេខ១៤៤BE០Z ផ្លូវលេខ១៥៦Z សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីគាត់ បានបាញ់ ចំនួន២ គ្រាប់ នៅក្នុងវង់ផឹកស៊ី មួយកន្លែង បន្ទាប់ពីគាត់ មានជម្លោះពាក្យសម្ដី ជាមួយបុរសម្នាក់ ឈ្មោះ ឡុង ចាន់តូ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ មានទីលំនៅ ក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ខេត្តស្វាយរៀង ក៏ប៉ុន្តែ ពុំបានបណ្តាលអោយ ជនរងគ្រោះ រងរបួសនោះឡើយ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ដកហូតបានកាំភ្លើងខ្លី ម៉ាក់ឡុក( Lock) ចំនួន១ ដើម និង គ្រាប់មួយចំនួនទៀត ។

សមត្ថកិច្ចបានបញ្ជាក់ថា នាពេលសួរ ជនសង្ស័យឈ្មោះ ស្រី ទិត្យកក្កដា បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ដកកំាភ្លើង បាញ់ឡើងលើ ចំនួន ២ គ្រាប់ប្រាកដមែន មូលហេតុ គឺ ដោយសារតែ ពីខ្លួនបានផឹកស្រាស្រវឹង និង មាន ជម្លោះពាក្យសម្តី ជាមួយ បុរសម្នាក់ ឈ្មោះ ឡុង ចាន់តូ ផងដែរ នាពេលផឹកស៊ីនោះ។

ឥឡូវនេះ, ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច នគរបាលជំនាញ ខេត្តព្រៃវែង ឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅឯស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿង បព្ចូានទៅកាន់តុលាការ ដើម្បី ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ រស្មី អាកាស

To Top