ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និង បញ្ចៀស នូវការជ្រៀតជ្រែក ពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទី ជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិ
ខ្មែរតែមួយ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃនេះថា “ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាង
ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាង ច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជា
សេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិង រដ្ឋសភា”។
សម្ដេចតេជោបញ្ជាក់ទៀតថា “បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបាន បិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិ ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេស តំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការ សម្លេង២ភាគ៣ ទើបអាចអនុម័តបាន”៕