ភ្នំពេញ ៖ ប្រធានសមាគមសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានឲ្យដឹងថា សម សារី រហូតដល់ កូន សម រង្ស៊ី ក្បត់ព្រះរាជាចតុមុខ ទៅសេពគប់អាមេរិកដុតឱ្យឆេះរាជវាំង បង្កើតបានសង្រ្គាមហូរឈាម អស់ជិត៣០ឆ្នាំ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ លោក សយ សុភាព បានថ្លែងថា ពូជក្បត់ជាតិ ពញ៉ា បែន រហូតដល់ កឋាថនឈុំ ៦តំណ ស្មើនឹង ១១៩ឆ្នាំ ក្បត់រាជវាំង ឧត្តុង្គ លើកបាត់ដំបង សិរីសោភ័ណ្ឌ សៀមរាប មួយផ្នែក កំពង់ធំ ឱ្យទៅស្តេចក្រុងថេប មហានគរ គ្រប់គ្រង។
លោក បានបញ្ជាក់ថា «សម សារី រហូតដល់ កូន សម រង្ស៊ី ក្បត់ព្រះរាជាចតុមុខ ទៅសេពគប់អាមេរិកដុតឱ្យឆេះរាជវាំង បង្កើតបានសង្រ្គាមហូរឈាម អស់ជិត៣០ឆ្នាំ។ សម្តេចព្រះបិតាជាតិប្រឹងទប់ រហូតដល់កូនធ៌ម ជាអ្នកបញ្ចប់សង្រ្គាម២៩ ធ្នូ ១៩៩៨។

លោក សយ សុភាព បានរៀបរាប់ថា ប្រវត្តិសាស្ត្រ ខាងមុខ កុំមានបែបនេះទៀត សូម ស្ថាប័ន្ធ កំពូលជាតិ ពិចារណាបន្ថែម មាត្រាខ្លះដោយ ហាមពូជពង្សវង្សត្រកូលនេះ ៣តំណ កុំឱ្យធ្វើនយោបាយ បើមិនអញ្ជឹងទេឱ្យកុំប្រវត្តិសាស្ត្រ ច្រំដែលទុកពេលឱ្យក្មេងៗជំនាន់ក្រោយ កសាងប្រទេស។
លោក បានបន្ដថា បើមិនស្មើសម័យមហានគរ ក៏ យកលំនេះដើរដែរ ជាពិសេស បន្តអនុវត្តន៏« ទស្សនៈវិជ្ជា នយោបាយ សន្តិភាព» របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា។ នេះជាវេលាដ៏ត្រឹមត្រូវបំផុត ដើម្បីទប់ស្កាត់កំហុសប្រវត្តិសាស្ត្រ៕

