ព័ត៌មានជាតិ

ខួបទី ១៧ឆ្នាំ នៃការប្រកាស ដាក់រាជ្យសម្បត្តិ របស់ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួបទី១៧ឆ្នាំ នៃការប្រកាសដាក់រាជ្យសម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge។

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ មានមហាព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តមួយបានកើតឡើង គឺការប្រកាសដាក់រាជ្យសម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកំឡុងពេលដែលព្រះអង្គ គង់ប្រថាប់ព្យាបាលព្រះរោគ នៅក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

ព្រះអង្គត្រូវបានរដ្ឋសភាជាតិ ថ្វាយព្រះបរមនាមថា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

To Top