ភ្នំពេញ ៖ កម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២០៣ នាក់ទៀត តាមរយៈតេស្ត (PCR) ក្នុងនោះជាសះស្បើយ ចំនួន៥៤៧នាក់ និងស្លាប់ចំនួន១៨នាក់ ។
ក្នុងចំណោមនោះ ករណីឆ្លងសហគមន៍ចំនួន១៩៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន៩នាក់។
គិតត្រឹមព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន ១១៤ ៣៥១នាក់ អ្នកជាសះស្បើយចំនួន ១០៦ ៨៣៩នាក់ និងអ្នកស្លាប់ចំនួន ២ ៤៥៩នាក់ ៕