ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖រដ្ឋធម្មនុញ្ញ គឺមិនមែនដែកថែប ឬវត្ថុដែលក្តៅមិនអាច ប៉ះបាននោះទេ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ច្បាប់កំពូលជាតិនៃកម្ពុជាគឺរដ្ឋធម្មនុញ្ញហើយរដ្ឋធម្មនុញ្ញនេះទៀតសោតោះ គឺមិនមែនដែកថែបឬវត្ថុដែលក្តៅមិនអាចប៉ះបាននទេ ចំពោះការកែឬថែមមាត្រាណាមួយនៅក្នុង រដ្ឋធម្មនុញ្ញនេះគឺវាអាស្រ័យទៅលើអំណាចរបស់សមាជិករដ្ឋសភាគាំទ្រច្រើនលើសពី ៥០%បូក១។

លោក ពេជ្រ ស្រស់ លើកឡើងបែបនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ” ក្នុងការកំណត់សញ្ជាតិតែមួយរបស់ប្រធានរដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ បានឆ្លងផុតគណៈរដ្ឋមន្រ្តីហើយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២១ ។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី៨ ខែ តុលា នេះ លោក ពេជ្រ ស្រស់ បានសង្កត់ធ្ងន់ថា ” នៅពេលដែលគណបក្សនយោបាយណាមួយមានសំឡេងសមាជិក នៃរដ្ឋ
សភាលើស៥០%បូក១គឺអាចកែឬថែមមាត្រាណាមួយនៅក្នុងរដ្ឋធម្មនុញ្ញនេះបានហើយគឺគ្មានអំណាចណាទប់ជាប់ទេ ។

ក្នុងន័យនេះ គណបក្សយោបាយនៅកម្ពុជាគួររៀនសូត្រពី
រដ្ឋធម្មនុញ្ញនេះឲ្យបានជ្រៅជ្រះបន្តិចដើម្បីជៀសវាងធ្វើនូវសកម្មភាពការពាររដ្ឋធម្មនុញ្ញនេះឲ្យតែល្អមើលមិនល្អញ៉ាំប៉ុន្តែមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញក៏បានហាមដាច់ខាតដែរ ដោយមិនអាចកែបានឡើយ បើទោះបីមានសមាជិករដ្ឋសភាច្រើនលើសពី៥០%បូក១ក៏ដោយហើយបើហ៊ានកែមាត្រាដែលហាមឃាត់នោះ គឺមានន័យថាក្រុមនោះក្បត់ព្រះមហាក្សត្រ ក្បត់រាជបល្ល័ង្ក ក្បត់ជាតិខ្មែរទាំងមូលហើយ៕

To Top