Covid-19

កូវីដ១៩៖ ស្លាប់២៤នាក់ ជាសះស្បើយ ៤៨១នាក់ និងឆ្លងថ្មី ២៣៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៣៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៨១នាក់ និងស្លាប់២៤នាក់។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៤,៨១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០៧,៨៥៧នាក់ និងស្លាប់២,៥០៦នាក់៕

To Top