Covid-19

លោកស្រី ឱ វណ្ណឌីន ណែនាំពលរដ្ឋ រៀនពីរបៀបថែ រក្សាសុខភាពផ្លូវចិត្ត ក្នុងបរិបទកូវីដ

ភ្នំពេញ៖ ក្នុងបរិបទប្រយុទ្ធជំងឺកូវីដ-១៩ រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវរៀនពីរបៀប ថែរក្សាសុខភាពផ្លូវចិត្ត ដើម្បីឲ្យសុខភាពប្រសើរ ឡើង។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា«ការថែទាំសុខភាពផ្លូវចិត្តជារឿយៗ ត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅ របស់បុគ្គល និងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុន នៅក្នុងជីវិតប្រចាំថ្ងៃ»។

លោកស្រីបន្ដថា «ដូច្នេះ រៀនពីរបៀបថែរក្សាសុខ ភាពផ្លូវចិត្ត ដើម្បីធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើង ដូចជាការបំបាត់ស្ត្រេស និងការថប់អារម្ភ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៤.៨១០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៧.៨៥៧នាក់ និងអ្នកស្លាប់ ចំនួន២.៥០៦នាក់៕

To Top