ព័ត៌មានជាតិ

កម្ពុជា មានសុខសន្តិភាព យូរអង្វែង ដោយសារ មានមេដឹកនាំល្អ

កម្ពុជារីកចម្រើន និងកាន់តែរឹងមាំមកទល់ពេលនេះ ព្រោះយើងមានមេដឹកនាំល្អ មានសមត្ថភាព ប្រកបដោយគុណធម៍ និងការលះបង់ខ្ពស់ចំពោះសុខទុក្ខ អាយុជីវិតប្រជាពលរដ្ឋ។

ចំពោះខ្ញុំ មិនឃើញមាននរណា ដែលមានសមត្ថភាពដឹកនាំគ្រប់គ្រងប្រទេសខ្លាំងរឹងមាំដូចសម្តេចតេជោនៅឡើយទេ។ ចំពោះអ្នកដែលមានសញ្ជាតិ២​ក័មិនមែនអូតូម៉ាតិក (Automatic) ត្រូវតែឆ្លាតជាងអ្នកមានសញ្ជាតិតែ១ដែរ។ ពិតណាស់ យើងមិនអាចប្រថុយយកឱកាសមាសនៃពេលវេលាសន្តិភាពសព្វថ្ងៃដែលរកបាន ដោយលំបាកបំផុតនេះទៅប្រថុយលេងសើចបានឡើយ។ ខ្ញុំក៏គ្មានជំនឿលើមនុស្សអួតអាងមួយចំនួនរស់នៅប្រទេសក្រៅថា ខ្លួននោះចេះដឹងពូកែជាងគេដែរ។

ខ្ញុំពិតជាអរគុណ និងរីករាយដែលមានឱកាស បានចូលរួមជួយការងារសម្តេចតេជោ បម្រើដោះស្រាយបញ្ហាវិវាទផ្សេងៗជួយប្រជាពលរដ្ឋ។ បុគ្គលដែលបានប្រព្រឹត្តអំពើខិលខូចធ្វើបាប ប្រជាពលរដ្ឋគឺជាការទទួលខុសត្រូវរបស់បុគ្គលនោះផ្ទាល់ មិនមែនសម្តេចតេជោ អោយអ្នកនោះធ្វើឡើយ។ ដូចចំពោះខ្លួនខ្ញុំស្រាប់ គឺសម្តេចលោកតែងដះតឿនណែនាំប្រៀនប្រដៅអោយធ្វើតែអំពើល្អជួយប្រជាពលរដ្ឋ។ ដូច្នេះ ខ្ញុំនៅតែគាំទ្រ សម្តេចតេជោ បន្តដឹកនាំប្រទេសជាតិ អោយកាន់តែរុងរឿង ទៅមុខទៀត! អរគុណសន្តិភាព

(facebook page ដួងតារា)

To Top