Covid-19

សម្ដេច ទៀ បាញ់៖ កម្ពុជាសម្រេចបានការ ចាក់វ៉ាក់សាំងមួយយ៉ាងល្អ ហើយប្រទេសមួយចំនួន ហាក់កំពុងអនុវត្តតាម

ភ្នំពេញ៖ ក្នុងពិធីបើកយុទ្ធនាការ នៃការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌ៦ នារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ តុលានេះតទៅ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាអនុវត្តន៍បានការ ចាក់វ៉ាក់សាំងមួយយ៉ាងល្អ ហើយបណ្តាប្រទេសមួយចំនួន ហាក់បានកំពុងអនុវត្តន៍តាមផងដែរ។

សម្តេច ទៀ បាញ់ ក៏បានថ្លែងបន្តឲ្យក្រុមការងារ ចាក់វ៉ាក់សាំងទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពការងារ ខ្លាំងខ្លាបន្ថែមទៀត ពិសេសអនុវត្តឲ្យបាន ម៉ឺងម៉ាត់នូវវិធានការ៣កុំ និង៣ការពារ ។

សម្តេចបន្ថែមថា នៅពេលនេះ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សម្រេចបានច្រើនភាគរយហើយ ក្នុងនោះរួមមាន ៖ បានចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុពី៦ទៅ១២ឆ្នាំ ចំនួន៩៣,១៨ភាគរយ ។ កុមារអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ចំនួន៨៩,៨១ភាគរយ និង១៨ឆ្នាំឡើងទៅ ចំនួន៩៩,២៤ភាគរយ មានន័យថា ដូចជា១០០ភាគរយទៅហើយ ៕

To Top