ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ជនជាប់ចោទខ្មែរ និងចិន ២នាក់ ដែលត្រូវតុលាការថ្នាក់ក្រោមដាក់គុកពី ១៣-២៣ឆ្នាំ ពាក់ព័ន្ធការផលិត និងជួញដូរគ្រឿងញៀន នៅភ្នំពេញ

ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទ ខ្មែរ និង ចិន ចំនួន ២នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភំ្នពេញ កាលពីឆ្នាំ ២០១៨ កាត់ទោសជាប់ពន្ធធានាគារកំណត់ ក្នុងម្នាក់ៗ ពី១៣ ទៅ ២៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណី ផលិត និងជួញដូរ ដោយខុយច្បាប់ នូវ សារធាតុ ញៀន ប្រព្រឹត្តនៅក្នងរាជធានីភ្នំពេញ ក្នុងកំឡុង ឆ្នាំ២០១៨។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាចៅក្រម បានថ្លែងអោយដឹងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ ជា វណ្ណា ហៅ ង៉ុក ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ និង ម្នាក់ទៀត ឈ្មោះ ឡុង គ័រហ៊ុយ ភេទ ប្រុស អាយុ ៥២ឆ្នាំ ជនជាតិចិន។

ក្នុងចំណោមជនជាប់ចោទទាំង២នាក់ ឈ្មោះ ជា វណ្ណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២៣ឆ្នាំ ចំណែកឯ ឈ្មោះ ឈ្មោះ ឡុង គ័រហ៊ុយ ដាក់ពន្ធនាគារកំណត់១៣ឆ្នាំ ពីបទ «ផលិត និងជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន»។

តែពួកគេបានប្តឹងខ្ទាស់ មកកាន់ តុលាការឧទ្ទរណ៍ ។តុលាការឧទ្ទរណ៍ បានតម្កល់ទោសពួកគេរក្សានៅដដែល។ ពួកគេក៏បានបន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ខែ កក្កដា ឆ្នាំ ២០១៨។

នៅក្នុងសវនាការ ជនជាប់ទាំង២នាក់ខាងលើ បានបដិសេធចំពោះការចោទ និង ការផ្តន្ទាទោស ពួកគេ អំពីតុលាការថ្នាក់ក្រោម និង សុំអោយតុលាការកំពូល លើកលែងការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសិរីភាពវិញ។

សំណុំរឿងនេះ តុលាការកំពូល នឹងប្រកាសដីកា ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក ៕

ដោយ រស្មី អាកាស

To Top