ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានព្រះរាជក្រឹត្យតែងតាំងមន្ត្រីការទូតជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន៣រូប ។
ក្នុងនោះ រួមមាន ៖ លោក ហ៊ុន សាវឿន ជាអនុរដ្ឋលេខាធិកា , លោក ងួន សុខបេង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក និងលោក ចេង ម៉ានិត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ៕
