ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលទី១២ ខែតុលា ឆ្នាំ២០២១ បានបន្ដអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជំនួសលោក ស្វាយ សំអ៊ាង ដែលត្រូវបាន ព្រះមហាក្សត្រ តែងតាំងជាអភិបាល ខេត្តស្ទឹងត្រែង វិញ។

សូមជម្រាបជូនថា នាព្រឹកថ្ងៃទី១១ តុលា សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ។ ដោយឡែក លោក ស្វាយ សំអ៊ាង ត្រូវបានសម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែង ជាអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៤ តុលា ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									