កីឡា

សម្តេចតេជោ ឧបត្ថម្ភ១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ឈ្នះការប្រកួតជើងទី២ លើក្រុមកីឡាករកោះហ្គាំរបស់អាមេរិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះ លើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន កាលពីរាត្រីថ្ងៃ១២ តុលា ។

ការឧបត្ថម្ភនេះ សម្តេចតេជោអះអាងថា ដើម្បីដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះ ត្រូវមកទទួលពី លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ៕

To Top