ព័ត៌មានជាតិ

តុលាការកំពូលតម្កល់ទណ្ឌកម្មពិរុទ្ធជនម្នាក់ ដាក់គុក ២០ ឆ្នាំ ពាក់ព័ន្ធការផលិត និង ជួញដូរគ្រឿងធាតុញៀននៅភ្នំពេញ!!

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១នេះ បានបើក ប្រកាសសាលដីកា លើបណ្តឹងសារទុក្ខ របស់បុរសម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភំ្នពេញ កាត់ទោសជាប់ពន្ធធានាគារកំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ផលិត និងជួញដូរ ដោយខុយច្បាប់ នូវ សារធាតុ ញៀន ប្រព្រឹត្តនៅក្នងរាជធានីភ្នំពេញ ក្នុងកំឡុង ឆ្នាំ២០០៧។

តុលាការកំពូល បានសម្រេច តម្កល់សេចក្ដីរបស់តុលាការថ្នាក់ក្រោម រក្សាទុកជាបានការដែល និង ប្រកាសបិទផ្លូវតវ៉ា។

សវនាការនេះ ដឹកនាំដោយកលោកចៅក្រម និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញា ច័ន្ទ តារារស្មី គឺ ជាតំណាងមហាអយ្យការអមតុលាការកំពូល។

លោកគង់ តារាឆាត ជាចៅក្រមរបាយការណ៍ បានថ្លែងអោយដឹងក្នុង អង្គសវនាការថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ ម៉ៅ សុគន្ធ អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ។

ជនជាប់ចោទឈ្មោះ ម៉ៅ សុគន្ធ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០០៨ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០លានរៀល ពីបទ: «ផលិត និងជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន»។

តែជនជាប់ចោទកើតទុក្ច មិនសុខចិត្ដ និង បានបន្តប្តឹងមកកាន់ តុលាការឧទ្ទរណ៍ ។តុលាការឧទ្ទរណ៍ បានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់បានបន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៥ខែ តុលា ឆ្នាំ ២០០៧៕

ដោយ រស្មីអាកាស

To Top