ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៧២នាក់ទៀត តាមលទ្ធផលតេស្ត(PCR) ជាសះស្បើយចំនួន៤៩៤នាក់ និងស្លាប់ចំនួន១៥នាក់ ។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន២៥នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១១៥ ៦០៧នាក់ អ្នកជាសះស្បើយចំនួន១០៩ ២៩៦នាក់ និងអ្នកស្លាប់ចំនួន២ ៥៥៩នាក់ ៕