Covid-19

ក្រសួងសុខាភិបាល ណែនាំពលរដ្ឋ​ឱ្យរៀនរស់ តាមគន្លងថ្មី ដើម្បីចៀសឆ្ងាយ​ពីកូវីដ១៩

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ​ត្រូវរៀនសម្របខ្លួន រស់តាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សានូវសុវត្ថិភាព ពីការចម្លងលឿនរបស់វីរុស​កូវីដ-១៩។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «យើងទាំងអស់គ្នាត្រូវតែបន្តអនុវត្ត​​ ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ រួមទាំងរៀនសម្របខ្លួនរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាបាន នៅសុវត្ថិភាព បុគ្គល គ្រួសារ និងសហគមន៍ ពីការចម្លងលឿនរបស់វីរុសកូវីដ-១៩ និងធានានិរន្តរភាពនៃរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មីរបស់យើង»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៥.៦០៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៩.២៩៦នាក់ និងអ្នកស្លាប់ ចំនួន២,៥៥៩នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top