DAP News

ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ស្វាគមន៍អ្នកវិនិយោគ ម៉ាឡេស៊ី មានបំណងបណ្តាក់ទុនរកស៊ីនៅកម្ពុជា (Video)

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះអ្នកវិនិយោគិនម៉ាឡេស៊ី ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលកម្ពុជា មានសុខសន្តិភាព។

ក្នុងឱកាសអនុញ្ញតឲ្យ សភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា «ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគិនម៉ាឡេស៊ី ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលដែលកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវន្តទូទាំងប្រទេស»។

ជាកិច្ចឆ្លើយតប លោក Tan Khee Meng, ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនBaker Tilly (Cambodia) Co., Ltd. បានបញ្ជាក់ថា អ្នកនិយោគទុនម៉ាឡេស៊ី នឹងគោរពច្បាប់វិនិយោគនៅកម្ពុជា ជាពិសេសនឹងប្រកាន់ខ្ជាប់នូវគោលការណ៍បរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបតិការកាន់តែល្អប្រសើររវាងប្រទេសទាំង២។

លោកបន្ដថា ជាមួយគ្នានេះដែរ វិនិយោគិនម៉ាឡេស៊ី កំពុងមានការចាប់អាម្មរណ៍ខ្លាំង ការពង្រីកផែនការវិនិយោគនានា ទៅដល់ក្រុងកំពង់សោម ខេត្តព្រះសីហនុជាទីក្រុងថ្មី មានសក្តានុពលខ្ពស់ ការអភិវឌ្ឍន៍លឿន និងជាទីក្រុងពហុបំណង៕

To Top