ភ្នំពេញ៖ អតីតទាហានម្នាក់ ត្រូវបានចាប់ខ្លួន និង ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១ នេះ ចេញដីកាបង្គាប់ អោយឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ” ឃាតកម្ម ” តាមបញ្ញត្តិមាត្រា១៩៩ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត នៅភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
មន្ដ្រីនគរបាលខេត្តក្រចេះ បានអោយដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ខាំ យ៉ា ត ភេទ ប្រុស អាយុ ៥២ ឆ្នាំ អតីតយុទ្ធជន និង បច្ចុប្បន្ន មានមុខរបរ ធ្វើ ចំការ រស់នៅ ភូមិ ឃុំ ជាមួយ ជន រង គ្រោះ ។
ជនត្រូវចោទខាំ យ៉ាត ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បន្ទាប់ពីគាត់បាន សម្លាប់ ជន រង គ្រោះ ឈ្មោះ គឹ ម ញឹ ម ភេទ ប្រុស អាយុ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ធ្វើ ចំការ មាន ទីលំនៅ ភូមិ ព្រៃ គោ ឃុំ រី ផុង ស្រុក ឆ្លូង ខេត្តក្រចេះ ដោយចាក់នឹងលំពែង បណ្ដាលឲ្យស្លាប់ នៅហ្នឹងផ្ទះរបស់ជនរងគ្រោះ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា មូលហេតុនៃ អំពើឃាតកម្មខាងលើ គឺ បណ្តាលមក ពីរឿងគំនុំគុំគួនគ្នា ពីព្រោះ ជន រង គ្រោះ និង ជនត្រូវចោទ ធ្លាប់មានជម្លោះទាស់ទែងគ្នាយ៉ាងខ្លាំង កាលពីពេលកន្លងមក និង មួយថ្ងៃ មុនកើតហេតុ, ជនរងគ្រោះ ក៏បាននិយាយដៀមដាម ដាក់ជនត្រូវចោទផងដែរ ពេលស្រវឹងស្រា៕
ដោយ រស្មី អាកាស