ភ្នំពេញ ៖ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ តុលា ចំនួនភ្នាក់ងារ គណបក្សនយោបាយ ស្នើសុំសម្រាប់សង្កេត មើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចំនួន៤.២៨៩នាក់ ក្នុងនោះ ស្រី្ដ ចំនួន១.១១៩នាក់។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៥ តុលា នេះឱ្យដឹងថា «ការចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ តុលា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ»។
សូមបញ្ជាក់ថា ភ្នាក់ងារ គណបក្សនយោបាយ ដែលចូលរួមសង្កេតមើល ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ សម្រាប់គណបក្ស នយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស នយោបាយក្នុង ដំណើរការបោះឆ្នោត ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

