នយោបាយ

២៣​ តុលា​ ១៩៩១ នៅតែស្ថិតក្នុង ក្រអៅបេះដូងខ្មែរ (Video)

ប្រធានបទស្ដី៖ «កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្ដីពីសន្ដិភាពនៅកម្ពុជា » ត្រូវបានក្រុមអ្នកវិភាគ និងបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ព្រមទាំងប្រព័ន្ធឃោសនា របស់អាមេរិកផង លើកយកមកធ្វើជាប្រធានបទ វាយប្រហាររដ្ឋាភិបាល យ៉ាងចាស់ដៃ។ ក្រុមនេះបានចោទរដ្ឋាភិបាល ដែលគ្រប់គ្រងដោយ គណបក្សប្រជាជនកម្ពុជា របស់រដ្ឋបុរសសន្តិភាព​សម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជា ថា បានរំលោភកិច្ចព្រមព្រៀង សន្ដិភាពក្រុងបារីស ដែលរហូតមកដល់ពេលនេះ មានអាយុកាល ៣០ឆ្នាំហើយ។

ក្រុមមន្រ្តីបក្សក្រៅរដ្ឋាភិបាល បានចោទបក្សកាន់អំណាចទៀតថា គ្មានលទ្ធិប្រជាធិបតេយ្យ សិរីពហុបក្ស រំលោភសិទ្ធមនុស្ស រិតត្បិតសេរីភាពក្នុងការ បញ្ចេញមតិ និងនូវមានការចោទប្រកាន់ផ្សេងទៀត ។ល។

គួសបញ្ចាក់ថា កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា១៩៩១ បានចុះហត្ថលេខា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានគូភាគីជម្លោះខ្មែរទាំង៤ សមាជិកអចិន្រ្តៃយ៍ទាំង៥ នៃអង្គការសហប្រជាជាតិ ប្រទេសជាសមាជិកអាស៊ាន រួមនិងសមាជិកសហភាពអឺរ៉ុបខ្លះ និងអតីតយូហ្គូស្លាវី ដែលសរុបមាន ១៩ប្រទេស។

សន្និសីទ ស្ដីពីស្វែងរកសន្តិភាព សម្រាប់កម្ពុជា ដឹកនាំដោយសហប្រធាន ប្រទេសឥណ្ឌូនេស៊ីនិង បារាំង។

គូបដិបក្ខប្រយុទ្ធគ្នា ដោយកម្លាំងប្រដាប់អាវុធនៅកម្ពុជា រួមមាន៖ រដ្ឋកម្ពុជា ដឹកនាំដោយ សម្ដេច ជា ស៊ីម សម្ដច ហេង សំរិន សម្ដេច ហ៊ុន សែន ភាគីរណសិរ្សជាតិរំដោះ ប្រជាពលរដ្ឋខ្មែរ (រជរបខ) ដឹកនាំដោយសម្ដេច សឺន សាន ភាគីខ្មែរក្រហម ដឹមនាំដោយ ខៀវ សំផន ស៊ិន សេន និងរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្រ និងសហប្រតិបត្តិ (ហ៊ុនស៊ិនប៊ិុច) ដឹកនាំដោយ សម្ដចព្រះបិតាជាតិ ព្រះបាទ នរោត្ដម សីហនុ។ បីភាគីនេះ បានរួមគ្នាបង្កើត រដ្ឋាភិបាលត្រីភាគី នៅឆ្នាំ១៩៨២ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដឹកនាំសម្ដេចព្រះ នរោត្ដម សីហនុ ដោយមានអាមេរិក ចិន និងសមាគមអាស៊ានជួយ រីឯភាគីរដ្ឋកម្ពុជា ត្រូវបានជួយឧបត្ថមដោយ អតីតសហភាពសូវៀត និងអតីតប្រទេសសង្គមនិយម រួមទាំងវៀតណាមផង ដោយមានកងទ័ពស្ម័គ្រចិត្ តវៀតណាម ដែលបានរំលំរបបប្រល័យពូជសាសន៍។

សូមបញ្ជាក់ថា យោងតាមឯកសាររបស់ក្រសួងការបរទេស វៀតណាម បានឱ្យដឹងថា វត្តមានកងទ័ពវៀតណាម និងជំនាញការនៅកម្ពុជា ចំនួន៣.៩៣៩ថ្ងៃ មានសមាជិកការិយាល័យ របស់វៀតណាម ៤នាក់ សមាជិកមជ្ឈិម៩នាក់ ឧបនាយករដ្ឋមន្រ្តី២នាក់ អនុរដ្ឋមន្រ្តីគ្រប់ក្រសួង៣០នាក់ សមាជិកគណៈកម្មការខេត្ត ៥៤នាក់ កងទ័ពស្ម័គ្រចិត្ត២០0 ០០០នាក់ ស្លាប់និងរបួស១០0 ០០០០នាក់ ។

មុនឈានដល់កិច្ចព្រមព្រៀងក្រុងប៉ារីស ក្នុងហេតុផលភូមិសាស្រ្តនយោបាយ ប្លុកកុម្មុយនិស្ដ និងប្លុកសេរី ប្រកួតគ្នា រួមទាំងប្លុកចលនាមិនចូលបក្សសម្ព័ន្ធ ដែលមានចិនលេចធ្លោជាងគេ។ ផ្អែកតាមភូមិសាស្រ្តនយោបាយ ក្រុមប្រទេសភ្នែក៥ (5EYES៖ សហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្រ្តាលី ណូវែលសេឡង់ ) បានចាត់ឱ្យប្រទេសអូស្រ្តាលី រួមជាមួយនិងឥណ្ឌូនេស៊ី និង បារាំង ដើរតួនាទីនៅក្នុងការ កៀងគរ សហគមន៍អន្តរជាតិ ជួយពន្លត់សង្គ្រាមស៊ីវិល នៅកម្ពុជា ព្រោះបារម្មណ៍ខ្លាច បាត់បង់តួនាទី របស់ខ្លួន និងប្រទេសលោកសេរីខ្លះ ដោយខ្លាចឥទ្ធិពលកុម្មុយនិស្ដ មានឥទ្ធិពលកាន់តែខ្លាំង នៅកម្ពុជា ។

សូមរំលឹកថា ផ្អែកតាមប្រវត្តិសាស្រ្ត សន្និសីទទីក្រុងហ្សឺណែវ ប្រទេសស្វីស ឆ្នាំ១៩៥៤ សន្នីសីទធ្លាប់បានចាត់បញ្ជួន ប្រទេស កាណាដា ឥណ្ឌា និង ប៉ូឡូញ មកត្រួតពិនិត្យ ការដកកងទ័ពវៀតមិញ ចេញពីកម្ពុជា ដែលពេលនោះកងទ័ព វៀតមិញ ដឹកនាំដោយ ង្វៀន ថាន់សឺន ដែលជាតំណាងបក្សកុម្មុយនិស្ដ ឥណ្ឌូចិន នៅកម្ពុជាក្រោមផង ដែលមានមូលដ្ឋានប្រចាំនៅព្រៃនគរ។

សូមបញ្ជាក់បន្ថែមថា កាណាដា តំណាងឱ្យប្រទេស ភ្នែក៥ ខាងលើ ឥណ្ឌាតំណាង ឱ្យចលនា មិនចូលបក្សសម្ព័ន្ធ និង ប៉ូឡូញ តំណាងឱ្យ បក្សវ៉ាសូវី ដឹកនាំដោយ អតីតសហភាពសូវៀត។

មុនឈានដល់ ប្រទេសឥណ្ឌូនេស៊ី បារាំង ស្វែងរកសន្តិភាព សម្រាប់កម្ពុជា ប្រទេសបីមានគំនិតផ្តួចផ្ដើម រកសន្តិភាពឱ្យកម្ពុជាដែរ គឺអតីតសហភាពសូវៀត ចិននិង វៀតណាម។

យោងតាមឯកសារបរទេសនិងខ្មែរ បានឱ្យដឹងថាប្រទេសចិន បានផ្ដួចផ្ដើមឱ្យមាន ដំណោះស្រាយក្រហម ដែលបានដាក់ចេញ នៅឆ្នាំ១៩៨៥ ដោយនៅពេលនោះ លោក តេង ស៊ាវពីង បាបប្រាប់ ទៅលោក មីខាអែល ហ្គោបាឆេវ អគ្កលេខាបក្សកុម្មុយនិស្ដ សហភាពសូវៀត ។

លោក ហ្គោបាឆេវ បានប្រាប់អ្នកកត់ត្រា ដែលក្រោយមកឯកសារ របស់ក្រសួងការបរទេស វៀតណាម សរសេរ ហើយទើបផ្សព្វផ្សាយ ទូលាយ នៅប៉ុន្មានឆ្នាំទៅនេះ ថា «ឱ្យសមមិត្ត ហ៊ុន សែន តំណាងរដ្ឋកម្ពុជា និងសមមិត្ត ខៀវ សំផន តំណាងភាគីខ្មែរក្រហម រួមគ្នា ហើយរៀបចំការបោះឆ្នោត ជាទូទៅមួយ ព្រោះខ្មែរក្រហម អ្នកផ្សេងទៀត មិនអាចមករួបរួមបានទេ ព្រោះជាប់ចោទ ប្រល័យពូជសាសន៍»។

សំណើរដំណោះស្រាយក្រហម របស់ចិន នៅពេលនោះ មិនត្រូវបានស្វាគមន៍ ដោយភាគីរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិទេ ព្រោះពួកនេះ មានបាតដៃ ប្រលាក់ឈាម ប្រល័យពូជសាន៍។

ក្រោយពី ចិន បានលើកឡើង នូវ រូបមន្ដ ដំណោះស្រាយ សម្រាប់កម្ពុជា បែបនេះ បានធ្វើឱ្យក្រុមប្រទេសភ្នែក៥ សហគមន៏ អឺរ៉ុប ក៏ដូចជា ប្រទេសជប៉ុន និយាយជារួម សហគមន៍ អន្តរជាតិ មិនអាច នៅស្ងៀមតទៅទៀតបាន ក៏រួសរាន់បង្កើត ឱ្យមាន សន្និសីទអន្តរជាតិ ក្រុងប៉ារីស ដើម្បីបញ្ចប់ សង្គ្រាមស៊ីវិល នៅកម្ពុជា ព្រោះខ្លាចឥទ្ធិពល កុម្មុយនិស្ដ រាលដាលខ្លាំងនៅក្នុងតំបន់។ ដោយសារ សូវៀតទន់ដៃ ចិន មិនទាន់ខ្លាំង ទើបក្រុមប្រទេស ភ្នែក៥ និងសម្ព័ន្ធមិត្ត របស់គេ បានឈានដល់ កិច្ចព្រមព្រៀង ក្រុងប៉ារីស ២៣ តុលា ១៩៩១។

កិច្ចព្រមព្រៀងនេះ បានបើកផ្លូវឱ្យ សហគមន៍អន្តរជាតិ ចូលរួមជួយឱ្យមាន ការបោះឆ្នោត នៅកម្ពុជា នាថ្ងៃ២០ ឧសភា ១៩៩៣។

កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ធ្វើឱ្យលោកសេរី ឈ្នះកុម្មុយនិស្ដ ដឹកនាំដោយចិននិងសូវៀត។ ដោយឡែកសម្រាប់កម្ពុជា ពិតជាបានធ្វើឱ្យប្រទេសកម្ពុជា ប្រជាជនកម្ពុជា រួចចាកផុតពីសង្គ្រាមស៊ីវិល ដែលបង្ករឡើង ដោយមនោគមវិជ្ជា លោកខាងលិច និងលោកកុម្មុយនិស្ដ ព្រមទាំងជាយ័ន្ធ សម្រាប់ទប់ស្កាត់ក្រុមអសិរពិស ឈ្លានពានកម្ពុជា។

ប៉ុន្តែឈរលើការជាក់ស្ដែង អង្កការសហប្រជាជាតិ មិនបានបញ្ចប់សង្គ្រាម នៅកម្ពុជាទេ ដោយបន្សល់នូវ រដ្ឋាភិបាលស្របច្បាប់ កើតឡើងដោយការបោះឆ្នោត រៀបចំដោយអង្កការសហ ប្រជាតិ និង ឧទ្ទាមខ្មែរក្រហម នៅតាមជាយដែនខ្មែរ-ថៃ។ និយាយជារួមផែនការ របស់ក្រុមប្រទេសភ្នែក៥ និងសម្ព័ន្ធមិត្ត មិនទទួលបាន ជោគជ័យទាំងស្រុងទេ ពោលសង្គ្រាមស៊ីវិល និងព្រំដែនសីមា នៅត្រូវបានគេ ច្បិចទន្ទ្រាន។

ស្ថិតនៅក្នុងស្ថានភាព ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា នៅតែរងគ្រោះបន្តទៀត រដ្ឋបុរសសន្តិភាព សម្ដចតេជោ ហ៊ុន សែន នៃកម្ពុជា បានផ្ដួចផ្ដើម នូវទស្សនៈវិជ្ជានយោបាយ ដ៏ភ្លឺស្វាងនិងផ្ដាច់មុខ ដាក់ចេញនូវ នយោបាយ«ឈ្នះ ឈ្នះ » បញ្ចប់អង្គការចាត់តាំង នយោបាយនិងយោធា របស់ឧទ្ទាមខ្មែរក្រហម ២ ធ្នូ ១៩៩៦ រហូតដល់ថ្ងៃ ២៩ ធ្នូ ១៩៩៨ បញ្ចប់បានទាំងស្រុងនូវចលនាឧទ្ទាមនេះ ហើយប្រទេសជាតិ និងប្រជាជន ចាប់ផ្ដើមស្គាល់ពន្លឺនៃសន្តិភាពច្បាស់ ចាប់ពីពេលនោះមក។

ទស្សនៈវិជ្ជានយោបាយ ដ៏ភ្លឺស្វាង បាន បញ្ចាប់ទាំងស្រុងផងដែរ នូវមហិច្ចតា អនុតរភាព របស់ប្រទេសជិតខាង ដែលតែងតែរំលោភឈ្លានពាន ទឹកដី ព្រមទាំងប្រទេសមហាអំណាចពីរ មួយនៅអាស៊ី មួយនៅអឺរ៉ុប បញ្ចប់ការហែក ពុះជ្រែក ផែនដីខ្មែរ ទៅឱ្យប្រទេសក្បែរខាង។

ជាសេចក្ដីសន្និដ្ឋាន ខ្មែរ មានដំណោះស្រាយ ៤តំណាក់កាល ទើបបានសន្តិភាព និង ការអភិវឌ្ឍន៍១០០% ។

ទី១៖ នយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដឹកនាំដោយ សម្ដេចព្រះបិតាជាតិ និង រដ្ឋបុរសសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជា។
ទី២៖ ដំណោះស្រាយក្រហម ផ្ដួចផ្ដើមដោយប្រទេសចិន និងអតីតសហភាពសូវៀត។
ទី៣៖ ដំណោះស្រាយ សន្តិភាពក្រុងប៉ារីស ផ្ដួចផ្ដើមដោយក្រុមប្រទេសភ្នែក៥ សហគមអឺរ៉ុប ជប៉ុន និងអង្គការសហប្រជាជាតិ។
ទី៤៖ ទស្សនៈវិជ្ជានយោបាយ ឈ្នះ ឈ្នះ ដើម្បីពន្លត់ភ្លើងសង្គ្រាម កាត់ទោស អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ការកសាងប្រទេស និងការការពារអធិបតេយ្យ។

បច្ចុប្បន្ននេះ​ ដោយផ្អែកលើ ភូមិសាស្រ្តនយោបាយ និងការប្រកួតប្រជែង BRI ដឹកនាំដោយចិន និងឥណ្ឌូ-ប៉ាស៊ីហ្វិក ដឹកនាំដោយអាមេរិក ដើម្បីចែកតំបន់គ្នា គ្រប់គ្រង។

ក្រុមឥណ្ឌូ-ប៉ាស៊ីហ្វិក តែងតែលើកយក កិច្ចព្រមព្រៀងក្រុងប៉ារីស មកសង្កត់ រដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីព្យាយាមកាត់បន្ថយ ការគាំទ្រពីប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ ខណៈដែលក្រុមរបស់ពួកគេ វាយប្រហារចិន នៅក្នុងទឹកដីកម្ពុជា។

ទោះជាយ៉ាងនេះក្ដី កិច្ចព្រមព្រៀង ក្រុងប៉ារីស ត្រូវបានដាក់បញ្ចូល ក្នុងរដ្ឋធម្មនុញ កម្ពុជា១៩៩៣ អស់ហើយ បន្ទាប់ពីសមាជិក សភាធម្មនុញ បានតាក់តែងនិងក្លាយ ទៅជារដ្ឋធម្មនុញ ដែលជាច្បាប់កំពូល របស់ប្រទេស (ក្នុងបេះដូងខ្មែរ)។

បញ្ជាក់ សមាជិកសភាធម្មនុញ ដែល បានចូលរួមតាក់តែងសេចក្ដីព្រៀង រដ្ឋធម្មនុញនៅពេលនោះ គឺ អតីតមេដឹកនាំបក្សប្រឆាំង និងបច្ចប្បន្នត្រូវបាន រដ្ឋាភិបាលហៅថា ជាមេឧទ្ទាម (កូនជឹងរបស់អាមេរិក)៕

ដោយ៖ សយ សុភាព

To Top