ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ការដាក់ឲ្យចរាចរ ក្រដាសប្រាក់ ៣០ ០០០រៀលថ្មី បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍ ប្រកបដោយភាព វិជ្ជមាន របស់សង្គមកម្ពុជា

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ការដាក់ឲ្យចរាចរ នូវក្រដាសប្រាក់ប្រភេទ ៣០ ០០០រៀលថ្មី មិនត្រឹមតែបានឆ្លុះបញ្ចាំង ពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅ របស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍ ប្រកបដោយភាពវិជ្ជមាន របស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរ នៃការដាក់ឲ្យចរាចរ នូវក្រដាសប្រាក់ប្រភេទ ៣០,០០០រៀលថ្មី»។

លោក ហ៊ុន ម៉ានី បញ្ជាក់ថា «ការសម្រេចនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំង ពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅ របស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍ ប្រកបដោយភាពវិជ្ជមាន របស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top