ព័ត៌មានជាតិ

កូវីដ ៖ រកឃើញឆ្លងថ្មីតាម PCR ១៩៥នាក់ ជា២៧៩ និងស្លាប់១២នាក់

ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩៥នាក់ទៀតតាមលទ្ធផលតេស្ត(PCR) ខណៈជាសះស្បើយចំនួន២៧៩នាក់ និងស្លាប់ចំនួន១២នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៧៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៦ ៨៦០នាក់ អ្នកជាសះស្បើយចំនួន១១១ ១៤៩នាក់ និងអ្នកស្លាប់ចំនួន២ ៦៧០ នាក់៕

To Top