ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិនៅ ព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីឆាប់បានបើកដំណើរការ ប្រទេសឡើងវិញ ខណៈរហូតមកដល់ពេលនេះ ពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់ រងគ្រោះ ដោយការចាក់វ៉ាក់សាំង កូវីដ១៩នោះទេ។